ភ្នំពេញ៖ សុទ្ធតែជាវាសនា និងមហាសំណាងល្អណាស់! បុរសពីរនាក់ដាំទឹកឆុងកាហ្វេ លើគ្រាប់កប់ក្នុងដី បណ្ដាលអោយផ្ទុះតែរបួសស្រាល នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
តាមរយៈហ្វេសប៊ុកផេករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រជាពលរដ្ឋចំនួន២នាក់ រងរបួសស្រាល ដោយសារផ្ទុះគ្រាប់ ជាសំណល់ពីសង្គ្រាម។ ករណីផ្ទុះនេះដោយសារដាំទឹក ដេីម្បីឆុងកាហ្វេ ដែលចង្រានដុតអុសដាំទឹក ស្ថិតចំពីលេីគ្រាប់កប់ក្នុងដី ! មហាសំណាងសំរាប់ប្រជាពលរដ្ឋទាំង២រូប ដោយសារការផ្ទុះនោះ គឺផ្ទុះតែមួយផ្នែកតូច នៅមាន២-៣គ្រាប់ទៀត មិនផ្ទុះ ! ៕



