ក្មេងទំនើង ២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ ផ្អើលអ្នករស់នៅ តាមបណ្តោយផ្លូវសុរ៉ាម្រិតទាំងយប់ (Video)

0

ភ្នំពេញ៖ កាលពីម៉ោង ១០យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញក្មេងទំនើង ២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ តាមបណ្តោយផ្លូវសុរ៉ាម្រិត ចំនុចសាលាករុកោសល្យ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួន ក្មេងទំនើងទាំង ២ក្រុមដែលមានគ្នាប្រមាណ ១២នាក់ ។

ក្មេងទំនើងក្រុមទី១ មានគ្នា១០នាក់៖ ១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ, ២-ឈ្មោះថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៣-ឈ្មោះសុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៤-ឈ្មោះមុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ, ៥-ឈ្មោះម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៦-ឈ្មោះរិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៧-ឈ្មោះទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៨-ឈ្មោះវិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ, ៩-ឈ្មោះប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក, ១០-ឈ្មោះតែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ។

ក្មេងទំនើងក្រុមទី២ មានគ្នា ២នាក់៖ ១-ឈ្មោះ សាំង ហូស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ, ២-ឈ្មោះហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី ។

ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន ៥គ្រឿង៖ ១-ម៉ូតូម៉ាក Honda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CX-8535, ២-ម៉ូតូម៉ាកHonda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-3721, ៣-ម៉ូតូម៉ាក Honda C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E-5044, ៤-ម៉ូតូម៉ាក Suzuki NEX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-4940, ៥-ម៉ូតូម៉ាកHonda Beat ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GY-4584 ។

ក្រោយបង្ក្រាបបានកម្លាំង សមត្ថកិច្ចខណ្ឌដូនពេញ បាននាំក្មេងទំនើងទាំង ២ក្រុម មកកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ៕