Thanks ភ្នំពេញ:លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូនេះ បានពន្យល់ពីការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់ក្រដាក់ប្រាក់ ដែលជាប្រភពចម្លងមួយ ក្នុងចំណោមប្រភពចម្លងផ្សេងៗទៀត។
លោកស្រីបានពន្យល់បន្ថែមថា ៖ « ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាក់ ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឱ្យមានការចម្លងបានលឿនជាទីបំផុត »។
ដូច្នេះបើសិនជាពុំមានអ្នកណាម្នាក់ធ្វើអនាម័យ ឬប្រុងប្រយ័ត្នទេនោះ បន្ទាប់មកគឺនឹងមានការចម្លងបន្តៗ ពីម្នាក់ទៅម្នាក់ទៀត។
លោកស្រីក៏បានទទូច និងអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ៕