ភ្នំពេញ៖ កាលពីម៉ោង ៦ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពបុរសម្នាក់ ជាអ្នករើសអេតចាយដេកស្លាប់ នៅដីវាលមួយកន្លែង ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៣០ឆ្នាំ មុខរបរដើររើសអេតចាយ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្បែផ្លូវរថភ្លើង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជ នរងគ្រោះទៅរើសអេតចាយ នៅកន្លែងកើតហេតុជារើយៗ បន្ទាប់មកមានប្រជាពលរដ្ឋម្នាក់ ទៅកាប់ទន្រ្ទានស្មៅនៅក្បែរនោះ ក៏ឃើញជនរងគ្រោះដេកស្លាប់នៅទីនោះ ហើយបានរាយការណ៍ដល់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញក៏បាន ចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចក៏សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ បច្ចុប្បន្នសាកសពត្រូវបាននគបាល យកទៅតម្កល់នៅវត្តតិក្ខប្បញ្ញោ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕