ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា បុគ្គលិកហាង Pedro ដែលឆ្លងកូវីដ១៩ ទាំង ៦នាក់នោះរួមមាន៖
១.ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២.ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
៣.បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។
៤.ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
៥.បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។
៦.ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។
បច្ចុប្បន្នអ្នកទាំង ៦នាក់នេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥នាក់ និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខភិបាលបានប្រកាសពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ គឺលោកស្រី គឹម លីម អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលបានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលបន្តមានចំនួន ៤០នាក់៕