ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាព លួចកាច់កញ្ចក់ឡានទំនើបៗ នៅក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ច បានអោយដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ (ក៥) នៃនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមុខសញ្ញាកាច់កញ្ចក់ រថយន្តសេរីទំនើប យ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ ។
ក្នុងការឃាត់ខ្លួនមុខសញ្ញារូបនេះ សមត្ថកិច្ចក៏រកឃើញកញ្ចក់ឡាន Ford Raptor ស៊េរីឆ្នាំ២០២១ ម៉ូតូស៊ីរូសមួយគ្រឿង និង គ្រឿងញៀនមួយកញ្ចប់ ផងដែរ ។
សមត្ថកិច្ចបន្តថា មុខសញ្ញារូបនេះ បានធ្វើសកម្មភាព ជាច្រើនលើកច្រើនសារមកហើយ ទើបកម្លាំងជំនាញតាម យូរមកហើយដែរ ឈានដល់ការឃាត់ខ្លួន បានតែម្តង ។ ពេលនេះ កម្លាំងនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់មុខសញ្ញាអោយប៉ុស្តិ៍ន គបាលរដ្ឋបាលបឹងកក់ទី១ ចាត់ការបន្តតាមនីតិវិធី ៕



