ខឹងមិនចេះជួយដាំបាយ ប្អូនថ្លៃទាញកាំបិតស្នៀត កាប់ប្រហារ បងថ្លៃស្រីរងរបួសជើង (Video)

0

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែទ្រាំមិនបាន នូវទង្វើរបស់បងថ្លៃស្រី ដោយគ្រាន់តែដាំបាយក៏មិនចេះ ក៏បានស្តីថាឲ្យ ហើយក៏បង្កើត បានជាជម្លោះពាក្យសម្តីកើតឡើង ដោយទ្រាំពុំបានក៏យកកាំបិតស្នៀត កាប់ទៅលើបងថ្លៃស្រី បណ្តាលឲ្យរងរបួសជើង ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ១២៖១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានខឹងនឹងជនរងគ្រោះដែលជាបងស្រីថ្លៃ មិនចេះជួយដាំបាយ និង មិនចេះជួយដងទឹកនៅក្នុងក្រុមគ្រួសារ កាលពីប៉ុន្មានថ្ងៃមុន ហើយក៍បានទាក់ពាក្យសម្តី ជជែកឈ្លោះគ្នា បង្កើតបានជាជម្លោះពាក្យសម្តី កើតឡើង រហូតដល់បង្កជាអំពើហិង្សាកើតឡើង ដោយជនបង្កមានឈ្មោះ ក្រូច វ៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិភ្នងមានទីលំនៅក្រុមរកាថ្មី ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បងថ្លៃស្រីរងគ្រោះឈ្មោះ ខាវ ក្រាក់ អាយុ ៥០ឆ្នាំ ជនជាតិភ្នង រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមក សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

រីឯជនបង្កបានរត់គេចខ្លួន រហូតដល់ម៉ោង ១០និង៥០នាទីព្រឹក ទើបកម្លាំងសមត្ថកិច្ចស្រុកអូររាំង ស្ទាក់ចាប់យកមកកសាង សំណុំរឿងទៅតាមនីតិវិធី ៕