ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធកញ្ឆាស្រស់ មួយការ៉ុង

0

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០  លោកវរសេនីយ៍ឯក យុគ  សា រ៉ាត់  អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកព្រេច ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្លូវលំក្រោយភូមិ ស្ថិតភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់  ខេត្តតាកែវ   បានប្រទះឃើញមុខសញ្ញា ជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ ក្នុងសភាពលឿននិងមានការភ័យខ្លាច  ក្នុងនោះសមត្ថកិច្ច ធ្វើការឃាត់សួរនាំ ក៏ឃើញ កញ្ឆាស្រស់ ក្នុងប៊ាវភ្លាមនោះ ។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖

១.ជនសង្ស័ឈ្មោៈ អិន ឡង់ឌីវិថេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ

២.ជនសង្ស័យ ឈ្មោះ ផល ភេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដើមរំដែល ឃុំ សោម ស្រុកគិរីវង់ ខេត្តតាកែវ

ក្នុងប្រតិបត្តិការនេះ សម្ថកិច្ច ធ្វើការឆែរឃើញនូវវត្ថុតាងរួមាន ៖ កញ្ឆាស្រស់ ទម្ងន់៣,២ kg ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ស៊េរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ:1Q.6154 ដាវសាំប៉ូរ៉ៃ០១ កំភ្លើងកៃច្នៃ០១ដើម។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕