ស៊ីបាយបោកឆ្នាំង! ខំរាប់អានចាត់ទុកដូចសាច់ញាតិ បែរជាលួងលោមកូនស្រីគេ ឡើងឋានសួគ៌ សម្រេចជាច្រើនដង (Video)

0

ភ្នំពេញ៖ ដូចពាក្យចាស់ពោលថា «ស៊ីបាយបោកឆ្នាំង» ពិតជាមិនខុសមែនជាក់ស្ដែង ប្ដីប្រពន្ធ ២នាក់ បានរាប់អានជាមួយបុរសចំណាស់ម្នាក់ ដែលជាអ្នកបើកបររថយន្ត ដោយចាត់ទុកដូចជាសាច់ញាតិ ប៉ុន្តែផ្ទុយទៅវិញ មិននឹកស្មានថា បុរសចំណាស់រូបនោះ ហ៊ានទាក់ទងលួងលោម កូនស្រីរបស់ពួកគាត់ ដែលមានអាយុទើបតែ ១៣ឆ្នាំ រួមភេទបានសម្រេចជាច្រើនដង ។

បុរសចំណាស់ម្នាក់នេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន កាលពីម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល ស្ថិតនៅខណ្ឌដង្កោ បន្ទាប់មកបាននាំយក ទៅប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតែម្តង ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រូបនោះឈ្មោះ មាស សារឿន អាយុ ៥៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចំណែកក្មេងស្រីដែលចាញ់ ការលួងលោមរបស់ជននោះ រហូតអស់ព្រហ្មចារីយ៍ មានអាយុទើបតែ ១៣ឆ្នាំប៉ុណ្ណោះ ។ អ្នកទាំង ២នាក់នេះបានមាន ទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ខណៈនាងសម្រាកពីការសិក្សានៅសាលា ព្រោះតែសាលាបិទទ្វារដោយសារកូវីដ១៩ ហើយនាងតែងតែនៅផ្ទះរាល់ថ្ងៃនោះ ។

ប្រភពព័ត៌មានបន្តថា រវាងជនសង្ស័យ និងឪពុកម្ដាយរបស់ក្មេងស្រីរូបនោះ មានទំនាក់ទំងរាប់អានគ្នា ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រីខាងលើ បានហៅបុរសចំណាស់រូបនេះ ទៅហូបបាយនៅក្នុងផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃដោយចាត់ទុកដូចជាសាច់ញាតិ ហើយពុំដែលគិតថា ត្រូវបុរសចំណាស់រូបនោះ ស៊ីបាយបោកឆ្នាំងនោះឡើយ ។ ការចេញចូលប្រាស្រ័យទាក់ទង បាយទឹកព្រឹកល្ងាចនេះហើយ បានធ្វើឲ្យបុរសចំណាស់រូបនោះ បែកគំនិតទាក់ទងលួងលោម កូនស្រីជាទីស្រឡាញ់របស់ម្ចាស់ផ្ទះ រហូតឈានដល់ត្រូវដងត្រូវផ្លែ និងដឹកដៃគ្នាចូលទៅរួមមេត្រី បានសម្រេចជាបន្តបន្ទាប់ចំនួន ៤ដង ។

ទោះបីជាបែបណារឿងរ៉ាវស្នេហា ខុសវ័យខាងស្រី មិនទាន់គ្រប់អាយុ ឬអាយុក្រោម ១៥ឆ្នាំនេះ មិនអាចលាក់បាំងបានយូរឡើយ ត្រូវបានឪពុកម្ដាយ ក្មេងស្រីខាងលើដឹងរឿងហើយ បានព្រមាន និងហាមឃាត់ ឈប់ឲ្យបុរសនោះ ទាក់ទងលួងលោមកូនស្រីគាត់ តទៅទៀត ហើយពួកគាត់ ក៏មិនបានប្ដឹងផ្ដល់អ្វីដែរ ព្រោះមិនចង់ឲ្យរឿងបែកធ្លាយ ខ្មាសអ្នកស្រុកភូមិ ។ ប៉ុន្តែជននោះ មិនព្រមស្ដាប់សោះ នៅតែលួចនាំកូនស្រីរបស់ពួកគាត់ រួមមេត្រីជាបន្តបន្ទាប់ទៀត និងបានជួលផ្ទះមួយកន្លែង នៅក្នុង ខណ្ឌដង្កោ ស្នាក់នៅ ។

លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសនេះ បាននាំក្មេងស្រីរូបនោះ ទៅរួមមេត្រី នៅក្នុងបន្ទប់ជួលខាងលើទៀត ចំណែកឪពុកម្ដាយនាង បន្ទាប់ពីបាត់មិនឃើញកូនស្រី ក៏បានតាមរកគ្រប់ច្រកល្ហក តែមិនឃើញ រហូតដល់វេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ទើបទទួលដំណឹងថា អ្នកទាំង ២កំពុងដេកនៅជាមួយគ្នា ក្នុងបន្ទប់ជួលខាងលើ ក៏ទៅឃាត់ខ្លួនបុរសចំណាស់ឈ្មោះ មាស សារឿន នេះនាំទៅប្រគល់ ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់តែម្ដង ៕