ភ្នំពេញ៖ មិនទាន់ចប់ទេ កាន់តែក្ដៅហើយ ពេលនេះលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតប ទៅកាន់អ្នកលក់ឡេតាមអនឡាញ មានងារជាឧកញ៉ា អ៊ាន សៀវម៉ី ។
ការចេញលិខិតឆ្លើយតបរបស់លោកស្រី ហ៊ុន ស៊ីណាត នេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេ អ៊ាន សៀវម៉ី បានឡាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយបថ្ងៃទី១ ធ្នូ ដោយស្នើសុំឲ្យមានការបកស្រាយបំភ្លឺ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២ ធ្នូនេះ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរថា «ជម្រាបដល់នាងអ៊ាន សៀវម៉ី នាងចង់បានការបកស្រាយពេលនេះ ខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង បើនាងនៅមិនអស់ចិត្តចាំខ្ញុំ ឲ្យមេធាវីខ្ញុំបកស្រាយផ្លូវច្បាប់ អោយនាងស្តាប់អោយកាន់តែច្បាស់ណានាង» ។
សូមអានលិខិតឆ្លើយតប របស់លោកស្រី ហ៊ុន ស៊ីណាត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


