ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលមូលដ្ឋានស្រុកស្អាងខេត្តកណ្តាល ជនសង្ស័យឈ្មោះ ខ្នា ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ជននេះធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្ដាល ១លើក រយៈពេល ៤ខែ ពីបទធ្វើឲ្យខូចខាត ដោយចេតនា) ក្រោយមកត្រូវបានដោះឲ្យមានសេរីភាពវិញ ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ទាឈ្មោះ ធន់ ហ៊ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាអ្នករស់នៅស្រុកភូមិជាមួយគ្នា រីឯវត្ថុ តាងចាប់យកបានមកវិញ គឺសត្វទា ៥ក្បាល ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ជនសង្ស័យឈ្មោះ ខ្នា ផល្លា បានចូលទៅលួចសត្វទា នៅផ្ទះរបស់ឈ្មោះ ធន់ ហ៊ ។ លុះដល់ម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃដដែលនោះ ជនរងគ្រោះបានទៅរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលស្វាយប្រទាល ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប្រទាល ក៏បាននាំខ្លួនជនសង្ស័យរួមទាំង វត្ថុតាងមកកាន់ស្នាក់ការប៉ុស្ដិ៍ ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចសត្វទាចំនួន ៥ក្បាល ពីផ្ទះជនរងគ្រោះពិតប្រាកដមែន ។ ហើយសត្វទានោះបានបោចរោមរួចហើយ បម្រុងឆ្អើររួចយកទៅលក់ទៀតផង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ បន្ទាប់មក ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពលួចសត្វទា អ្នកជិតខាង ៥ក្បាល មកបោចរោម បម្រុងឆ្អើរយកទៅលក់ ៕