ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា អ្នក ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវ បាន ក្រសួងរកឃើញឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ បន្ថែម ទៀតក្នុងនោះមានទារកអាយុ៧ខែម្នាក់ផងដែរ ធ្វេីឱ្យចំនួនអ្នកឆ្លងសរុបកេីនដល់១៧នាក់ ក្នុងចំណោមតេស្ដ៤ ៨៦៩សំណាក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣០៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕

