ករណីសង្ស័យពុលស្រាស នៅកំពង់ឆ្នាំង! ស្លាប់ ៧នាក់ ជាសះស្បើយ ៩០នាក់ និងកំពុងព្យាបាលបន្ត ៣៤នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងចំណោមអ្នកសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំងចំនួន ១៣១នាក់ ក្នុងនោះអ្នកស្លាប់បានកើនឡើងដល់ ៧នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៩០នាក់ និងកំពុងព្យាបាលបន្តមានចំនួន ៣៤នាក់ ។

ក្រសួងសុខាភិបាល បានបង្ហោះលើហ្វេសប៊ុកថា តាមរបាយការណ៌សង្ខេប ស្តីពីបចុប្បន្នភាពករណីពុលស្រាស៖

– ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។
– អ្នកចេញជាសះស្បើយ ចំនួន ៩០នាក់។
– កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។
– សម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
– អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់ ៕