ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកប៉ះពាល់ ៥នាក់ទៀតមាន «វិជ្ជមានកូវីដ១៩» ក្នុងនោះមានលោក ឆែម សាវុធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងសមាជិកគ្រួសារ ៤នាក់ទៀត បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីភរិយារបស់លោក ធ្វើតេស្តរកឃើញថា មានផ្ទុកកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។


