ភ្នំពេញ៖ ហេតុការណ៍ ឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)មួយបណ្ដាលអោយមានជា អគ្គីភ័យ ឆាបឆេះ លេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋអស់ចំនួន០៦ខ្នង និងសំភារៈមានតម្លៃមួយចំនួនធំ នៅក្នុងខេត្តត្បូងឃ្មុំ។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ។
យោងតាម ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំបានអោយដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋទាំង០៦ខ្នងរួមមាន៖
១.ម្ចាស់ឈ្មោះ កូប រ៉សេត ប្រុសអាយុ ៣៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៧ម៉× ១២ម៉ ឆេះទាំងអស់។
២.ម្ចាស់ឈ្មោះ ស្រេង តី ភេទប្រុស អាយុ៧៥ឆ្នាំ ៦ម៉×៨ម៉ផ្ទះឈើ ប្រក់ក្បឿង ឆេះទាំងអស់។
៣.ម្ចាស់ឈ្មោះ ហីម គ្រីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៧ម៉×១២ម៉ ឆេះទាំងអស់។
៤.ម្ចាស់ឈ្មោះ ស្រេង អៃ សាស់ ភេទស្រី អាយុ៦២ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៦ម៉×១២ម៉ឆេះទាំងអស់។
៥.ម្ចាស់ឈ្មោះ ម៉ាន អៃ សាស់ ភេទ ស្រី អាយុ៥៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៧ម៉×១២ម៉ ឆេះ ៨០%។
៦.ម្ចាស់ឈ្មោះអេល ម៉ាន ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះ ថ្ម ប្រក់ស៊ីប្រូ ឆេះ ៥០%
ករណីនេះ រថយន្តជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង៖
រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មំ
-រថយន្កពន្លត់អគគីភ័យ អធិការដ្នានគរបាលស្រុកត្បូងឃ្មុំ និង
-រថយន្តពន្លត់អគ្គីភ័យក្រុងសួង ប្រើប្រាស់ទឹកអស់ ០៦រថយន្ត ទើបរលត់ជាស្ថាពរ។
ក្នុងករណីនេះ បណ្ដាលឲ្យបាត់បង់ខូចខាត៖ ប្រាក់ដុល្លារ ២២២៥០ដុល្លា ប្រាក់រៀល៨៣លាន រៀល មាស ១២តម្លឹង៧ជី និងប្រាក់ម៉ាឡេ ៣២០០០ ៕