មិញៗ! ឆេះរថយន្តដឹកត្រីមួយគ្រឿង ទាំងក្បាលព្រលប់ នៅក្រុងព្រះសីហនុ

0

ភ្នំពេញ៖ បើតាមព័ត៌មានបន្ថែម បានអោយដឹងថាមាន ករណីរថយន្តដឹកត្រីមួយគ្រឿងឆាបឆេះ ជាអគ្គិភយ័ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជិត៨យប់ តាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកត្រីនេះប្រភេទ៥តោន ផ្លាកលេខ ភ្នំពេញ 3E-8937 បើកបរដោយឈ្មោះ នុត ណែត ភេទប្រុស អាយុ37ឆ្នាំ ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ និងថាករណីឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តភ្លើង ចេញពីក្បាលអាគុយ ។

ក្រោយហេតុការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័មួយគ្រឿង សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថនិងសមត្ថកិច្ចពាក់ពន្ធ័ជួយពន្លត់។ ក្រៅពីខូចខាតរថយន្ត មិនមានមនុស្ស រងគ្រោះថ្នាក់នោះទេ​ ។