Home សង្គម ស្លាប់ម្នាក់និងរបួសម្នាក់ ក្នុងឧបទ្ទវហេតុ ម៉ូតូបុកម៉ូតូ នៅខេត្តកំពង់ឆ្នាំង

ស្លាប់ម្នាក់និងរបួសម្នាក់ ក្នុងឧបទ្ទវហេតុ ម៉ូតូបុកម៉ូតូ នៅខេត្តកំពង់ឆ្នាំង

0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុភ្លាមៗ នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចភូមិអូរោង ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បើប្រភពព័ត៌មាន បានអោយដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ភាវ ស្រ៊ុន មុខរបរកាប់ជ្រូកលក់ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកអ្នករងរបួសម្នាក់ទៀត មានឈ្មោះ សុខ វណ្ណដេត ប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរមន្រ្តីឥណទាន (មីក្រូហិរញ្ញវត្ថុស្ថាបនា) រង់របួសធ្ងន់បាក់ដៃ។

ប្រភពពីអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរខាងលើនេះ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនបើកបរយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើបានជ្រុលទៅ បុកគ្នាយ៉ាងពេញ ទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកម្នាក់ទៀតបាន រងរបួសធ្ងន់បាក់ដៃម្ខាង។

បច្ចុប្បន្នអ្នករងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពជនរងគ្រោះម្នាក់ទៀត ត្រូវបានរង់ចាំសាច់ញាតិក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផងដែរ។

ចំណែកឯម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលស្រុក យកទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕

Previous articleក្មេងស្ទេវមួយក្រុម ព្រួតវាយគ្រូបង្ហាត់កីឡាសាច់ដុំ ប្លន់យកម៉ូតូ
Next articleបណ្ដេញ ជនជាតិចិន១០នាក់ និងហាមមិនអោយចូល ប្រទេសកម្ពុជា រយៈពេល ០៣ឆ្នាំ