ភ្នំពេញ៖ កម្លាំងអង្គភាពនគរបាល ការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយ ភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំ កុំអោយគាត់ធ្វើ លើកក្រោយទៀត រួចបានអោយគាត់ ទៅទស្សនាប្រាសាទបន្តទៀត ៕


