ភ្នំពេញៈ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានបង្កករាភ្ញាក់ផ្អើល កាលពីម៉ោង ៩:៥៥នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុងលេខ១៩២៨ ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពាក់ព័ន្ធបញ្ហានេះដែរ អាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការសាកសួរតាមជំនាញ របស់សមត្ថកិច្ចផងដែរ ដោយមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នៅឡើយទេ ។




