ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានបុរសម្នាក់ជាន់គ្រាប់មីនផ្ទុះ បណ្តាលឲ្យរបួសត្រង់ប្រអប់ជើងខាងឆ្វេង នៅចំណុចភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ នេះជាសំណល់មរតកពីសង្គ្រាម ដែលនៅតែបន្តសម្លាប់ និងបង្ករបួសប្រជាពលរដ្ឋខែ្មរ ។


