ភ្នំពេញ៖ នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានសហការណ៍ជាមួយ នគរបាលក្រុងបាត់ដំបងស្រាវជ្រាវ បង្រ្កាបឃាត់ខ្លួនជនសង័្សយម្នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងខណៈជនរងគ្រោះមិនបាននៅផ្ទះ ។
ជនសង័្សយរូបនេះឈ្មោះ រស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភូមិទួលតាឯក សង្កាត់ទួល តា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទ្រព្យសម្បត្តិដែលដកហូត បានរួមមាន៖ កាបូបដៃតូចចំនួន១ មានខ្សែដៃពណ៌ទឹកប្រាក់ ១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូ, បន្តោងពណ៌សលាយស្វាយចំនួន១ ។
សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត និងរៀបចំសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់ ៕