ភ្នំពេញ៖ បុរសវ័យ២៨ឆ្នាំម្នាក់ ដែលមានភរិយារួចហើយ តែបានឆ្លៀតប្រព្រឹត្តិសកម្មភាព ចាប់រំលោភស្រ្តី ជាជនរងគ្រោះអាយុច្រើ នជាងខ្លួន០៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ នៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះបានបញ្ជាក់តាមរយៈ ទឹកមុខនិងសកម្មភាព នាប៉ុន្មានខែកន្លងមកនេះថា កុំចេះតែចង់ ហើយកុំចេះតែហ៊ាន បើទោះបីជារំលោភគេ បានសម្រេចមែន តែមិនស្រួលដូចការគិតនោះទេ ព្រោះត្រូវរត់គេចខ្លួន ពីមូលដ្ឋាន០៥ ខែកន្លងមកហើយនៅ តែគេចមិនរួចទៀត ។នេះបើយោងតាម ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។
តាមសេចក្តីរាយការណ៍ ពីអធិការនគរបាល ស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០ ២០ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកា បញ្ជាឱ្យចូលខ្លួន របស់ តំណាងអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង លោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដោយបុរសខាងលើនេះ គឺជាជនសង័្សយក្នុងករណី រំលោភសេពសន្ថវៈ ទៅលើ ស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២០ បានសម្រេច នា វេ លា ម៉ោង ២៣និង០០នាទី។
លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយា ល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញ ទទួលបទបញ្ជាពី ឧត្តម សេនីយ៍ស្នងការ ក៏ដូចលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួចមក លោកបានធ្វើការស្រាវជ្រាវ ចំពោះករណីនេះ ដោយមានការចូលរួម ពីសមត្ថកិច្ចនគរបាល ស្រុកសំពៅលូន រហូតប្រមូលបាន ឯកសារគ្រប់ គ្រាន់ក៏បានបញ្ជូន សំណុំរឿងនេះទៅ កាន់អយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង ។
នៅក្នុងពេល អនុវត្តជនសង័្សយរូបនេះ បានគេចខ្លួនបាត់ពីមូលដ្ឋាន រហូតមកទើបតែនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលរកឃើញចំណុច លាក់ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាម ដីកា បញ្ជា ឱ្យចូលខ្លួន របស់តំណាង អយ្យការអម សា លា ដំបូងខេត្តបាត់ដំបង ។ លោកបន្តថានាថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះការិយាល័យជំនាញ បានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ហើយ៕