ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនជាង១គីឡូក្រាម 

0

ភ្នំពេញ៖ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧:៣០នាទី កម្លាំងជំនាញ(ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករង ឃឹង សារ៉ាត់ និងកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម លា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាម បណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្ដាល ។

☆លទ្ធផល:

ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ម៉ៅ ធីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខ-វត្ថុតាងចាប់យកបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១១៦២.០២ក្រាម ៕