អាសូរណាស់! ស្លាប់ម្នាក់ និងរបួសស្រ្តីមានផ្ទៃពោះម្នាក់ ដោយសារការធ្វេសប្រហែស របស់តៃកុង ឡានដឹកហ្គាស

0

ភ្នំពេញ៖ ដោយសារការធ្វេសប្រហែស នៅក្នុងការបើកបរ រថយន្តដឹកហ្គាសមួយគ្រឿង ដាច់ហ្រ្វាំង បុករះបណ្ដាលអោយបុរសជាអ្នកបើកម៉ូតូរម៉កដឹកកញ្ចក់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងហេតុ និងនិងរបួសស្រ្តីមានផ្ទៃពោះម្នាក់។ ហេតុការណ៍ នេះ កើតឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១២ថ្ងៃត្រង់ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ យិន វ៉េត អាយុ៤៧ឆ្នាំ មុខរបរជាអ្នកបើកបរ រម៉កដឹកកញ្ចក់ មានស្រុកកំណើត ឃុំមហាខ្ញុង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមរំលឹកថា មុនពេលកើតហេតុ គាត់ឃើញ រថយន្តមួយគ្រឿង ជាប្រភេទរថយន្តដឹកហ្គាស ពាក់ស្លាកលេខភ្នំពេញ 3E-4913 ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ជារថយន្តដឹកស៊ីទែនហ្គាស របស់ក្រុមហ៊ុន KNHC ENG GAS បើកបរ ដោយឈ្មោះ ផុល ផល្លីន ភេទ ប្រុសអាយុ ២២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិ ត្រពាំងអណ្តូង ឃុំចាន់សែន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះ បណ្តាលអោយបុរសម្នាក់ស្លាប់ និងនារីមានផ្ទៃពោះ២នាក់ ដែលជាកម្មការិនី រងរបួស។ ដោយឡែក រថយន្តមួយគ្រឿង ម៉ូតូរ៉ឺម៉កដឹកដែក និង រ៉ឺមម៉ូតូលក់ដូរ ចំនួន ៤គ្រឿង បានរងការខូចខាត។

ក្រោយកើត ហេតុសមត្ថកិច្ចចរាចរណ៍ជើងគោក នៃស្នងការនគរបាលភ្នំពេញ បានចុះធ្វើការវាស់វែងយករថយន្ត រក្សាទុក ដើម្បីរងចាំដោះស្រាយ។

ចំណែកសពជនរងគ្រោះ យកទៅតម្កល់នៅវត្ត រង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕