ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ និងអាវុធ AK ៤៧ ១ដើម កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ ឯក ហួននុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ជំនាញប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌ, និងកំលាំអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ :៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយលោក ងួន ធីរ: ចៅក្រមស៊ើបសួរសាលាតំបូងខេត្តកោះកុង ។
ជនសង្ស័យឈ្មោះ ផន ចិត្រា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន ១កញ្ចប់តូច ជញ្ជើងថ្លឹងថ្នាំពណ៍ខ្មៅចំនួន ១គ្រឿង អាវុធAK ៤៧ ចាស់ ១ដើម គ្រាប់១៦គ្រាប់ (ក្នុងនោះគ្រាប់អឹមសីចំនួន ២គ្រាប់) និងអាវុធកែឆ្នៃ ចំនួន២ដើមថែមទៀត។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកោះកុង ដើម្បីចាត់ការបន្ត ៕




