ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញវិធានការសាមញចំនួន ៦ចំណុច ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជៀសផុតពីជំងឺផ្សេងៗ ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំ២០២១ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹង អាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមពីវីរុស និងមេរោគស្ត្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុសជាដើម។
ខាងក្រោមនេះ គឺជាវិធានការសាមញ្ញចំនួន ៦ចំណុច ដែលលោកអ្នកអាចអនុវត្ត ដើម្បីថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា ទារក និងកុមារ៖
១.ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារ ដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សា កំដៅក្នុងខ្លួនជាធម្មតា។
២.ចូរស្វែងរកការព្យាបាល វេជ្ជសាស្ត្រនៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមាន រោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហា សុខភាព ផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុង សេចក្តីណែនាំនេះបានអស់។
៣.ចូរចាំថា ធ្វើដំណើរតែនៅពេលដែល លោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាលោកអ្នកមាន ជំងឺផ្តាសាយ ឬមិនស្រួលខ្លួន (ឈឺ) គួរពន្យារផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាពស្រួលបួល យ៉ាងហោចណាស់ ២៤ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទ អង់ទីប៊ីយូទិក (ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។
៤.ពេលលោកអ្នក ក្អក ឬកណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬ កន្សែង សូមក្អក ឬកណ្ដាសដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។
៥.លាងសម្អាតដៃរបស់ លោកអ្នកឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នក ទៅប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេ ។
៦.បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ វាយមិនត្រូវតែជិតស្និទ្ធពេក និងអនុវត្តវិធានការដូចបាន ជម្រាបជូនខាងលើនេះ ។
ខាងក្រោមនេះជាខ្លឹមសារទាំស្រុង នៃសេចក្ដីណែនាំ៖