ភ្នំពេញ ៖ ហេតុការដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅលើចិញ្ចើមផ្លូវជាតិលេខ១ ដោយសារប្រជាពលរដ្ឋ ប្រទះឃើញសាសពបុរសម្នាក់ មានសភាពហើមស្អុយរលួយ ស្ថិតនៅភូមិ បន្ទាយ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង១៣ និង១០ នាទីរសៀលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មានប្រជាពលរដ្ឋធុំក្លិនស្អុយ រួចសង្ស័យក៏ដើររកមើល ស្រាប់តែប្រទះឃើញសាកសព ហើមស្អុយនិងម៉ូតូមួយគ្រឿង មានបាក់បែក សង្ស័យគ្រោះថ្នាក់ចរាចរណ៍ ហើយក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកពិនិត្យសាកសពតែម្តង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុត ធួក អាយុ២២ ឆ្នាំមុខរបរមន្ត្រីឥណទានហត្ថាកសិករ ជីភូ ដែលមានទីលំនៅភូមិ ក្តីស្លា ឃុំ ស្វាយយា ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បាត់ខ្លួនតាំងពីថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីយប់ សាច់ញាត្តិ បាត់ការទាក់ទងហើយ តាមរកទើបប្រទះឃើញសព នៅថ្ងៃនេះនិងមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ច ចុះមកពិនិត្យសាកសព។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាត្តិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕