ប្អូនស្រីនាយករដ្ឋមន្រ្តី៖ បើនៅតែមានវប្បធម៌ជេររួចខ្លួននោះ លប់ច្បាប់ចោលទៅ ហើយនាំគ្នាឡាយជេរទៅ ព្រោះជេរគេហើយអត់មានទោស

0

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងជាទស្សនៈថា ល្មមឈប់ទៅអាវប្បធម៌ អន្តរាគមន៍ពីថ្នាក់លើនោះ អ្នកឡាយជេរគេរាប់ម៉ោង ដល់គេប្ដឹងតាំងមានអ្នកលូកដៃ អន្តរាគមន៍ទៅឲ្យតុលាការ ហេីយបើនៅតែមានអាវប្បធម៌ជេររួចខ្លួននោះ លប់ច្បាប់ចោលទៅ ហើយនាំគ្នាឡាយជេរទៅពីព្រោះ ជេរគេហើយអត់មានទោស។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថា «សូមគាំទ្រនៅអត្ថបទក្មួយ100% ម្យ៉ាងទៀតល្មមឈប់ទៅអាវប្បធម៌ អន្តរាគមន៍ពីថ្នាក់លើនោះអ្នកឡាយជេរ គេរាប់ម៉ោងដល់គេប្ដឹងតាំង មានអ្នកលូកដៃអន្តរាគមន៍ ទៅឲ្យតុលាការដោះបើ នៅតែមានអាវប្បធម៌ជេររួចខ្លួននោះ លប់ច្បាប់ចោលទៅហើយនាំគ្នា ឡាយជេរទៅពីព្រោះ ជេរគេហើយអត់មានទោសនោះ ។»

ការប្រកាសគាំទ្រ របស់លោកស្រី ហ៊ុន ស៊ីណាត នេះក្រោយពីអាខោនហ្វេសប៊ុកមួយមានឈ្មោះ «ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ» បានសរសេរដោយមានខ្លឹមសារទាំងស្រុងថា៖

«ចូលចិត្តអោបដុំភ្លើង ហើយស្រែកថាក្ដៅ ដូចពាក្យចាស់ថា ដំបៅមិនឈឺ យកឈើទៅរុគ ខ្ញុំសុំនិយាយពាក្យពិត ខ្ពើមហ្មង អ្នករកសុីណា ឡាយអាសអាភាស ដូចគេស្រាត ជាពិសេសអាវប្បធម៍ជេរបញ្ចោរ ហែកគេរ្ត៍ គ្នានឹង ឈប់បានឈប់ទៅ !!!

ខ្ញុំធ្លាប់និយាយ ជាច្រើនដងហើយ កុំអាងតែមានFacebook ឃើញគេ like Share ច្រើន អង្គុយតែពុលទឹកមាត់ ពិតមែនហើយថា យើងមានសិទ្ធបញ្ចេញមតិ តែសូមកុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត ហើយជេរបញ្ចោរ ហែកហួង ជីវិតឯកជនគេ ហើយមួយៗអាងអីខ្ញុំនិយាយការពិត តើមានគិតពាក្យខ្លះ វាប៉ះពាល់ជាមួយផ្លូវច្បាប់ទេ ។ ហើយតាំងជំទាលថា ប្ដឹងអីប្ដឹងទៅ យកទៅណា យកទៅ មកពីដឹងពាក្យនឹងខុស ហើយនៅតែបំពាន ទើបនិយាយបែបនឹង ពេលគេប្ដឹងតាំងស្រែកថាអយុត្តិធម៍ណាស់ រកខ្សែទុយោអោយជួយ ពេលខ្នងបង្អែកគេដឹងយើងខុស មិនហ៊ានចេញមុខ មានតែក្បាច់ចុងក្រោយ ចុះពីឡានមុខឡើងអឿ ចូលដល់របងតុលាការដួលសន្លប់ ដូចពាក្យចាស់ថា ឃើញគុក បានស្រក់ទឹកភ្នែក ( ឃើញចឹងនឹកឃើញក្រុមពួក បាតុកម្មអាជីព បឹងកក់ ) រឺក៏ថា ខ្មែរដូចគ្នាសោះ បងប្អូនឯងសោះ ចុះបើដឹងខ្មែរដូចគ្នា បងប្អូនឯងសោះ ម៉េចក៏មិនយោគយល់ ឡាយវីដេអូ ជេរ ហែកគេរ្ត៍ គ្នាធ្វើអី ។
ឃើញគេមិនតបត មិនមាត់ ហើយបាន like share ច្រើនផង ភ្លេចអស់វប្បធម៍ ប្រពៃណី ខ្លួនឯងជាស្រី សំដីដូចហែកសារ៉ុង ដើរកណ្ដាលផ្សារ ។

អ្នកធ្លាប់រងគ្រោះ ទើបយល់អារម្មណ៍ឈឺចាប់មួយនេះ ដែលត្រូវគេលាបពណ៍ និយាយអាក្រក់ ទាំងយើងខំព្យាយាមមិនតបត ខ្ញុំសូមគាំទ្រប្រពន្ធ័ច្បាប់ នឹងបងៗសមត្ថិកិច្ច សូមកុំមានការលើកលែង ចំពោះបុគ្គលធនៗនឹង ព្រោះទុកក៏មិនចំណេញជាតិដែរ ហើយក៏ដើម្បីបញ្ចប់អាវប្បធម៍ លក់ឡេ លក់ស្អីផ្សេងៗ ក៏ដោយ កុំអោយជេរបញ្ចោរ ហែកហួងគ្នា ចឹងទៀត ខូចអស់វប្បធម៍ជាតិ សេចក្ដីថ្លៃថ្នូរ របស់ស្រ្តី ជាពិសេសជាគំរូមិនល្អ ដល់ក្មេងៗជំនាន់ក្រោយ ។
នឹងសូមសសើរ បងស្រី ទ្រី ដាណា នឹងស្វាមី នឹងបងប្អូនប្រជាជនខ្មែរជាច្រើន ដែលសាងអំពើល្អ កន្លងមក ហើយបានរើសយកផ្លូវច្បាប់ មិនតបត មិនប្រើប្រាស់ហឹង្សា តាមរយះប្អូនៗមេធាវី ដែលចេះច្បាប់ជ្រៅជ្រះ នេះជាគំរូដ៏ល្អណាស់ ព្រោះបងនឹងគ្រួសារ មិនយកជំរើសជេរបញ្ចោរ តបតគ្នា ធ្វើអោយបរទេសគេមើលងាយ ស្រ្តីខ្មែរ ពេលខ្លះការអត់ធ្មត់ របស់មនុស្សគឺមានព្រំដែន សូមបីតែព្រះសង្ឃខឹងខ្លះ ក៏អោយញោមកាន់បាត អោយអាត្មា វ៉ៃមីចុយម្រាយនឹងម្ដង ។
ជាចុងក្រោយខ្ញុំសូមអង្វរ សូមបងប្អូនចូលរួមគោរពច្បាប់ទាំងអស់គ្នា ល្មមដល់ពេលហើយ ជេរគ្នា គ្រាន់តែរឿងកើបលុយ ធ្វើមានបាន ខ្លួនឯងសោះ ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំខ្មាស់បរទេសណាស់ ??»៕