គួរឲ្យអាសូរ! នគរបាលម្នាក់ ចូលបន្ទោបង់ក្នុងព្រៃ ជាន់មីនផ្ទុះដាច់ប្រអប់ជេីងខាងឆ្វេង

0

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទី ទាបភ្លឺ លោកអនុសេនីយ៍ឯក នួន ធឿន អាយុ៤៦ឆ្នាំ អត្តលេខ៣៦០៧៧ ឋានៈមន្ត្រីប្រចាំការ នៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើត ប្រាសាទព្រះវិហារ វរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៧៩​៥ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលទៅបន្ទោបង់ក្នុងព្រៃ ជាន់មីនបណ្ដាលអោយផ្ទុះដាច់ត្រឹម ប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់ នៅចំណុចខាងជើង ជណ្ដើរបូរាណ ខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល ២០០ម៉ែត្រ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ១៦មករា ខេត្តព្រះវិហារ។