ភ្នំពេញ៖ កុមារីរងគ្រោះឈ្មោះ ណេង ថារ័ត្ន អាយុ១១ឆ្នាំ រស់នៅឃុំថ្មី ស្រុកចិត្របុរី បានជួបហេតុការណ៍ លង់ទឹកស្លាប់នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ខណៈនាងចុះទៅងូតទឹកស្រះ ខាងក្រោយផ្ទះតែម្នាក់ឯង។
នៅព្រឹកថ្ងៃកើតហេតុ នៅពេលដែលឱពុកម្ដាយទៅធ្វើស្រែ កុមារីរងគ្រោះនៅផ្ទះជាមួយជីតា និងបានសុំជីតាទៅ លេងទឹកស្រះក្រោយផ្ទះ ក៏លង់ទឹកស្លាប់តែម្ដង ៕