ភ្នំពេញ៖ រឿងហួសចិត្តមួយបានកើតឡើង ក្រោយក្រុមគ្រួសារបុរសម្នាក់ បាននាំបងប្អូនមួយឡានក្រុង ទៅផ្ទះខាងកូនក្រមុំ ដើម្បីស្តីដណ្តឹង ស្រាប់តែពេលទៅដល់ទីតាំងខាងស្រីបានប្រាប់ ក៏ទាក់ទងលែងចូល ហើយបានដើរសួរគេពេញភូមិ ចុងក្រោយទើបដឹងថា ចាញ់បោកគេ ដឹងថានាងមានប្ដីហើយ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឧបាសិកា រ៉េត រស្មី បានរៀបរាប់យ៉ាងដូច្នេះថា «ករណីបោកស្នេហ៍ខាងប្រុស ឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទុំខាងកូនកំលោះ និងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹក មកពីភ្នំព្រះ ខេត្តកំពង់ស្ពឺ មកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំ និងវត្តត្មាតពង គាត់គិតថាជិតដល់ហើយ ខលទៅខាងកូនក្រមុំជិត100ដង ដូរលេខខលផង ក៏មិនលើក ហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវ ពួកគាត់ដើរសួរគេរកកូនក្រមុំ ផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុក ពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថត ស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទុំ ខាងគាត់ថានៅត្រពាំងកក់ ជាប់ភូមិខ្ញុំ ។រហូតដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះ និងចាស់ទុំខាងគាត់ថា គេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថា បើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែន គេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថា មកដល់ណាៗហើយអូនខ្ញុំប្រាប់ ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាប់គំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះ បោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយ គេសូមកុំធ្វើបាបគេ» ៕