ស្កាត់ពីស្រុករុក្ខគីរី ទៅលួចគោ នៅសំពៅលូន តែត្រូវឃាត់ខ្លួន នៅម៉ាឡៃ

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២៤និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំ ណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកគោចំនួន ២ក្បាលទៅបាត់ ក្នុងខណៈដែលម្ចាស់គោឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុខាង លើ ចងគោទុកនៅខាងមុខផ្ទះ ។

ក្រោយពេលដឺងថា គោរបស់ខ្លួនត្រូវបានចោរ លួចយកទៅបាត់ ម្ចាស់បានរាយការណ៍ដល់ សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ហើយឆ្លង តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនគរបាលបាន ចាត់វិធានការស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ១០និង៣០នាទី ដោយមានការសហការណ៍ល្អ ជាមួយសមត្ថកិច្ចនគរបាល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទើបស្វែងរកជន សង័្ស យនោះឃើញនៅចំណុចជើងភ្នំយាយសំ ឃុំទួងពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានគោ ចំនួន០២ ក្បាលនោះមកវិញ ។

ជនសង័្សយរូបនេះឈ្មោះ ឆុង ឈឹម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រួមជាមួយគោ ចំនួន ២ក្បាលត្រូវបាន សមត្ថកិច្ចនគរបាលស្រុកមេឡៃ ប្រគល់មកឱ្យសមត្ថកិច្ច នគរបាលស្រុកសំពៅលូន ហើយពេលនេះគោទាំងពីរក្បាល បានប្រគល់ជូនម្ចាស់វិញរីឯជនសង័្សយ នគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញដើម្បីចាត់ វិធានការតាមផ្លូវច្បាប់ ៕