គ្រោះលើគ្រោះ! កំពុងមានជំងឺសង្គ្រោះបន្ទាន់ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់កណ្ដាលផ្លូវ

0

ភ្នំពេញ៖ អ្នកជំងឺម្នាក់ ខណៈកំពុងដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត ពាក់កណ្ដាលផ្លូវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តយីឌុបបុករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ មានមនុស្សចំនួន ៥នាក់ តៃកុងរថយន្តម្នាក់ (របួសស្រាល) គ្រូពេទ្យស្រីម្នាក់ (របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ ២នាក់ (របួសធ្ងន់) និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកអ្នកគ្រូពេទ្យ ត្រូវបានគេដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ ៕