ក្មេងស្ទាវ ២ក្រុម ដេញកាប់ ផ្អើលក្រុងតាខ្មៅ កាលពីយប់មិញ

0

ភ្នំពេញ៖ ក្មេងស្ទាវ ២ក្រុម ដេញកាប់គ្នា ផ្អើលក្រុងតាខ្មៅ ទាំងយប់ ពេលនោះក្មេងស្ទេវមួយក្រុម ក្នុងចំណោម ២ក្រុម បានជិះម៉ូតូជិត ១០គ្រឿង ដេញកាប់មនុស្ស តែពួកគេបានរត់ចូលក្នុងម៉ាត ។ ដោយមិនអស់ចិត្ត ក្រុមក្មេងស្ទាវបង្ក បានកាប់ម៉ូតូរបស់ភាគីម្ខាងទៀត ជាការស្រាយកំហឹង ។

ហេតុការណ៍ក្មេងស្ទេវ ដេញកាប់គ្នានេះ កើតឡើងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខរតនាគារជាតិ ក្នុងម៉ាតមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ភ្លាមៗសមត្ថកិច្ចដែលប្រចាំការ បានចុះទៅដល់កន្លែងកើតហេតុ និងបានកំណត់មុខសញ្ញា ជនសង្ស័យបានខ្លះហើយ ៕