លួចគាស់ផ្ទះគេ បានសម្រេច ២ដងហើយដែរ តែមកត្រូវជាប់ខ្នោះលើកទី៣

0

ភ្នំពេញ៖ ជនសង្សយ័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងតាខ្មៅ ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ករណីលួចគាស់ផ្ទះរបស់ពលរដ្ឋ កាលពីថ្ងៃទី៨ ខែវិច្ឆិកា.ឆ្នាំ២០២០ ម៉ោង១៣ និង៣០នាទី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ ស ពន្លក ហៅឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះ សូ ចន្ទ័ដារិទ្ធ ហៅប៉ាវចិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះពុំទានស្គាល់ អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងចាប់យកមាន ៖ ញញួរដែកចំនួន១, កូនសោរចំនួន២, ថូផ្កាធ្វើពីលោហៈធាតុពណ៍លឿងចំនួន២, កែវចំនួន៧។

ប្រភពដដែលបន្តថា. កម្លាំងនគរបាលអត្តរាគមន៍ក្រុងតាខ្មៅ បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពលួចគាស់ផ្ទះ ហើយនាំគ្នាយកសម្ភារៈ ដែលលួចបានលីចេញពីផ្ទះនោះ ដោយមានការសងនស័យសមត្ថកិច្ច ក៏ចូលទៅកន្លែងកើតហេតុ ធ្វើឲ្យ ជនសង្ស័យភ័យ រត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ឈ្មោះ ស ពន្លក ហៅឆៃ ភេទប្រុស អាយុ៣០ឆ្នាំ រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកធ្លាប់ បានធ្វើសកម្មភាពលួចគាត់ផ្ទះគេ បានសម្រេចចំនួន២ដង មកហើយ ៕