ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈសំណង់ 

0

ភ្នំពេញ ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចសម្ភារៈសំណង់ នៅចំណុចក្នុងឃ្លាំងដាក់សម្ភារៈសំណង់ហ៊ួតជា ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ជនសង្ស័យឈ្មោះ ឡាយ ឡែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានលួចសម្ភារៈសំណង់ របស់ជនរងគ្រោះឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឃ្លាំងសំណង់ ស្នាក់នៅបន្ទប់ជួ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជាមួយនឹងការឃាត់ខ្លួន ជនសង្ស័យ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៥និង០០នាទី សមត្ថកិច្ចបានដកហូតម៉ូតូ០១ គ្រឿងសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម 1F-4936 របស់ជនសង្ស័យ ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕