ភ្នំពេញ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទួលគោក ចុះធ្វើការបង្រ្កាប នៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួន បានជនសង្ស័យចំនួន១៣នាក់ ( ស្រី ០៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ជាង៣៧កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។
ការបង្រ្កាបនេះធ្វើឡើង នៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យ ស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕


