រដ្ឋមន្ត្រីព័ត៌មាន៖ មនុស្ស autist មានឆន្ទៈបំពេញការងារយ៉ាងល្អ មិនចាញ់អ្នកឯទៀត

0

ភ្នំពេញ៖ ក្រោយយកមនុស្ស autist មកឲ្យបម្រើការងារ នៅមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កេតឃើញថា ថ្វីត្បិតតែជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ជាពិសេសបានបំពេញការងារយ៉ាងល្អ មិនចាញ់អ្នកឯទៀតឡើយ ។

លោករដ្ឋមន្ត្រី បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី៤ វិច្ឆិកានេះថា «គេជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកអោយបម្រើការងារ នៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អ មិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយ អ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ!» ៕