ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បាននាំប្រពន្ធ កូន បងប្អូន កូនក្មួយ ចៅ រួមជាមួយក្រុមការងារក្រុង មន្ទីរបរិស្ថាន ដើររើសសំរាម តាមមាត់ឆ្នេរ ដើម្បីអោយអ្នកបោះបានសប្បាយចិត្ត និងនិយាយអរគុណចំពោះអ្នក ដែលមិនបោះសំរាមចោល ។
លោក គួច ចំរើន បានសរសេរលើហ្វេសប៊ុក យ៉ាងដូច្នេះថា «នាំប្រពន្ធ កូន បងប្អូន កូនក្មួយ ចៅ មករួមជាមួយក្រុមការងារ ក្រុង មន្ទីរបរិស្ថាន ដើររើសសំរាម តាមមាត់ឆ្នេរ ដើម្បីអោយអ្នកបោះបានសប្បាយចិត្ត ។ អរគុណដែលមិនបោះសំរាមចោល» ៕







