អាសូរណាស់! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ធ្លាក់ចូលពាងលង់ទឹកស្លាប់

0

ភ្នំពេញ៖ នៅយប់ថ្ងៃទី០១.១១.២០២០វេលាម៉ោង២១:០០នាទី មានករណី ឧប្បត្តិហេតុក្មេងលង់ទឹកពាងស្លាប់ នៅភូមិជេីងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ កុមារារងគ្រោះ ឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅភូមិឃុំខាងលេី ។ ថ្ងៃកើតហេតុ កុមារារងគ្រោះ បានទៅលេងក្បែរពាងទឹក ហេីយធ្លាក់ចូលក្នុងពាងដាក់ទឹក បណ្ដាលអោយលង់ទឹកស្លាប់។

ក្រោយពីមានហេតុការណ៍ខាងលេីកេីតឡេីង កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះ ខ្ញែរ បានចុះទៅកន្លែងកេីតហេតុ ហេីយធ្វេីការពិនិត្យ សាកសពឃេីញថា កុមារារងគ្រោះ ពិតជាធ្លាក់ចូលពាងទឹក លង់ស្លាប់ពិតប្រាកដមែន ៕