សល់តែ២ខែទៀត ចូលរោងការទៅហើយ បែរជាខាងប្រុស ស្លាប់ចោលគូដណ្តឹងបាត់

0

ភ្នំពេញ ៖ បុរសម្នាក់ដែលគេបានដឹងថា ជាមេធាវីផង បានស្លាប់បាត់បង់ជីវិតចោលនារី ជាគូដណ្តឹងអោយរស់នៅកំព្រាម្នាក់ឯង ខណៈដែលគាត់បានបោះធៀបការរៀបចំហៅភ្ញៀវទៅចូលរួមមង្គលការ នៅខែ១២ ខាងមុខ នៅសល់តែរយៈពេល ២ខែទៀតប៉ុណ្ណោះ ។

លុះរូបគាត់កើតមានអាការៈចុកពោះខ្លាំង ខំជិះកង់បីរកការព្យាបាលនៅគ្លីនិក លី ស្រីវីណា ក្បែរផ្សារទួលទំពូង ម្នាក់ឯង ហើយពេទ្យចាក់ថ្នាំ និងដាក់សេរ៉ូមអោយអស់ចំនួន ៣ប្លោក ក៏ប្រកាច់ដាច់ឱ្យស្លាប់ភ្លាមៗតែម្តង ដោយក្រុមគ្រួសារទាមទារសំណងចំនួន ៤ម៉ឺនដុល្លារ ហើយខាងគ្លីនិកសងចំនួន៣ម៉ឺនដុល្លារជាការបញ្ចប់រឿង ។

ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០២ និង ១៥នាទីរំលងអធ្រាត្រឈនចូល ថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០ នៅចំណុចគ្លីនិក លី ស្រីវីណា (ក្បែរផ្សារទួលទំពូង) ដែលមានទីតាំងផ្លូវលេខ ១៦៣ កែងផ្លូវ ៤៧២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

បុរសជាមិត្តភក្តិម្នាក់បានប្រាប់ឱ្យដឹងថា បុរសដែលបាត់បង់ជីវិតមានឈ្មោះ ទេព ពៅ អាយុ ៤៦ឆ្នាំ មុខរបរជាមេធាវី សម្តេចតេជោ មានទីលំនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប ។

មុនពេលកើតហេតុ កាលពីវេលាម៉ោង ០២ និង ១៥នាទីយប់ឈានចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ យប់មិញ រូបគាត់ មានអាការៈចុកពោះធម្មតាៗ ហើយក៏បានឡើងជិះកង់បីមកកាន់គ្លីនិកឯកជន លី ស្រីវីណា នេះតែម្នាក់ឯង ដើម្បីអោយពេទ្យធ្វើការព្យាបាលអោយគាត់ ។ ពេលដែលមកដល់ភ្លាមក្រុមគ្រូពេទ្យក៏បានរកបន្ទប់អោយចូលសំរាក បានចាក់ថ្នាំអោយ និងដាក់សេរ៉ូមអោយជាបន្តបន្ទាប់អស់ចំនួន ២ប្លោកមិនមានបញ្ហារអ្វីទេ បានធូរស្រាល និង មានទឹកមុខញឹមញញែមឡើងវិញ លុះដល់សេរ៉ូមប្លោកទី៣ អស់ត្រឹមតែប្រហែលជា ៣០ភាគរយ មិនដឹងជាយ៉ាងដូចម្តេចនៅវេលាម៉ោងប្រមាណជា ០៣ និង ២០នាទី ក៏បណ្តាលអោយរូបគាត់ប្រកាច់បាត់បង់ជីវិតតែម្តង ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីទទួលបានដំណឹងថា បុរសរងគ្រោះជាមិត្តភ្កតិរបស់គាត់បានបាត់បង់ជីវិត ក្រោយពេលដែលមានអាការៈចុកពោះ ហើយចូលមកធ្វើការព្យាបាលនៅក្នុងគ្លីនិក លី ស្រីវីណា បានរយៈពេលប្រហែលតែជាង ១ម៉ោង ដោយពេទ្យបានចាក់ថ្នាំ និងដាក់សេរ៉ូមអោយអស់ចំនួន៣ប្លោក បណ្តាលអោយបាត់បង់ជីវិតនោះ រូបគាត់បានមកដល់ទាំងយប់ផងដែរ ។

ពាក់ពន្ឌ័ទៅ និងការបាត់បងជីវិតរបស់លោកមេធាវីជាមិត្តភ្កិរបស់គាត់នេះ គាត់មិនបានដឹងថា មកពីមូលហេតុអ្វីទេ? ដោយសាររូបគាត់ជាមនុស្សមានសុខភាពល្អបរិបូរ មិនដែលឈឺ សោះពីមុនមក លុះមកដល់ពេលនេះ គ្រាន់តែចុកពោះធម្មតាៗ និងគ្រាន់តែចូលមកព្យាបាលនៅទីនេះក៏បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗ និងពួកគាត់ទាំងអស់គ្នាមានការសោកស្តាយយ៉ាងខ្លាំងជាទីបំផុត ។

លោកក៏បានបញ្ជាក់ទៀតថា មិត្តភក្តិរបស់គាត់នេះ គេនៅលីវនៅឡើយទេ ទើបតែមានគូរណ្តឹង និងត្រូវចូលរោងការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ សល់ពេលតែ២ខែទៀត ប៉ុណ្ណោះ និងចូលរោងការ ដោយទើបតែបានបោះធៀបការហៅភ្ញៀវរួចហើយនោះ ក៏កើតមានរឿងបែបនេះឡើងតែម្តង ។

លុះដល់ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ ក្រោយពីកើតមានករណីលោកមេធាវីម្នាក់បាត់បង់ជីវិត នៅក្នុងគ្លីនិក លី ស្រីវីណា ខាងលើនោះ កម្លាំងមានសម្ថកិចខណ្ឌចំការមន សហការជាមួយ និងកម្លាំងរបស់ការិយាល័យផ្នែកជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យ ។ រួមទាំងមានវត្តមាន បង ប្អូនប្រុស ស្រី ក្រុមគ្រួសារ និងនារីជាគូរដណ្តឹងរបស់បុរសជាជនរងគ្រោះជាច្រើននាក់ក៏បានមកដល់អ្វើការនិយាយចរចារជាមួយនិងខាងគ្លីនិក «ដោយខាងក្រុមគ្រួសារទាមទារសំណងចំនួន ៤ម៉ឺនដុល្លារ ហើយព្រមព្រៀងគ្នាត្រឹមចំនួន ៣ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង» ។

ក្រោយពីឆ្លងកាត់តាមការត្រួតពិនិត្យ និងកោសល្យវិច្ច័យរបស់កម្លាំងមានសម្ថកិច្ចអស់រយៈពេលជាច្រើនម៉ោង តាំងពីយប់រហូតដល់ម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០២០ នេះ ត្រូវបានបញ្ជាក់ថា «លោកមេធាវីរងគ្រោះមានជំងឺបឹះដូង» ទើបបានប្រគល់សា.ក.ស.ព.អោយទៅក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តសំពៅមាស ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ៕