ភ្នំពេញ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសង្គ្រាម បានផ្ទុះបណ្ដាលអោយស្លាប់ជនជាតិថៃ ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខ្ទេច នៅចំនុចក្បែរបង្គោលព្រំដែនលេខ៤៣ “ដីខ្មែរស្រែថៃ” នាភូមិ/ឃុំណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក លី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅ បានអោយដឹងកាលពីល្ងាចថ្ងៃទី២៧ ខែតុលាថា ឧបទ្ទហេតុនោះកើតឡើង កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។
លោកបន្តថា ត្រាក់ទ័រថៃ ១គ្រឿងនោះ ជិះគ្នា២នាក់ ជាជនជាតិថៃ បានមកច្រូតស្មៅ នៅភូមិសាស្រ្តបង្គោលសីមា លេខ៤៣ ត្រង់ចំណុចTA(៥៤៧.២៧៤ ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់ ។ចំណែកត្រាក់ទ័រខូចទាំងស្រុង៕