ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ ០,៥០ ម៉ែត្រ

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះបានអោយដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានបន្តស្រកចុះ ០,៥០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ​ ស្រកចុះ​ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់បង្ហៀរ
– កម្ពស់ទឹកខាងក្រោយទ្វារ ៤,៣០ ម៉ែត្រ​ ។