ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានលង់ទឹកខាងក្រោយផ្ទះ បណ្តាលស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីឪពុកម្តាយទៅធ្វើការ ដោយផ្ញើកូនទុកឲ្យប្អូនជួយមើល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពក្មេងប្រុសលង់ទឹកស្លាប់ឈ្មោះ ស៊ីវ វិសាល ភេទប្រុស អាយុ១៣ខែ ជាកូនទី៥ក្នុងបន្ទុក។ មានឪពុកឈ្មោះ ស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅទីតាំងកន្លែងកើតហេតុ និងម្តាយឈ្មោះ ជា សុភា អាយុ៤០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកនិងម្តាយបានចេញទៅ ធ្វើការដូចសព្វដង ដោយទុកកូនឲ្យប្អូនជួយមើល ស្រាប់តែមកដល់ម៉ោងកើតហេតុ ដោយបាត់ក្មេងប្រុសរងគ្រោះ មិនឃើញក៏នាំគ្នាដើររក ស្រាប់តែឃើញអណ្តែតទឹកបាត់ទៅហើយ រួចនាំគ្នាស្រង់ និងសង្រ្គោះបឋម តែជាអកុសលក្មេងប្រុស រងគ្រោះស្លាប់បាត់ទៅហើយ ណាមួយដោយគ្រួសារមានការខ្វះខាត ទើបគ្រួសារសម្រេចចិត្តយកសពកូន ទៅរៀបចំចាត់ចែងនៅក្នុងវត្តគោកខ្សាច់តែម្តង។
ក្រោយកើតហេតុ ទើបរាយការណ៍ដល់ អាជ្ញាធរមានសមត្ថកិច្ចចុះ ពិនិត្យកោសល្យវិច្ច័យរួច ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងតាមប្រពៃណី ៕