ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៣៦នាក់ហើយ បានស្លាប់ដោយសារ ជំនន់ទឹកភ្លៀងវាយប្រហារ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ១៩នាក់ ដែលជាចំនួនមួយច្រើនជាងគេ ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារ ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះដែលរងការ ជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ។