ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥:២០នាទីព្រឹក ទំនប់អាងខៃដន ត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជេីងទំនប់អាង ហេីយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក។នេះបើយោងតាម ហ្វេសប៊ុកផេក របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានេះអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ សូមឱ្យ ពុកម៉ែ មាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍សូមមានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា ៕

