ភ្នំពេញ៖ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ បាន ទទួលពត៌មានពីលោកមេភូមិសន្ទៃទី១ និងក្រុមប្រឹក្សាឃុំកក់ ថាមានករណីរំលោភសេពសន្ថវៈលើ ក្មេង ស្រីឈ្មោះ វ.ថ ភេទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ ដែលមកស្នាក់នៅជាមួយឈ្មោះ ស្ងួន សុ គុណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ ក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។ ក្រោយពីបានទទួលបានព័ត៌មាននេះភ្លៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កក់សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងការិយាល័យកិច្ចការនារី ស្រុកពញាក្រែក បានយកកុមារីឈ្មោះ វ.ថ អាយុ០៩ឆ្នាំ ជាតិខ្មែរ ទៅធ្វើកោសល្យវិច្ច័យ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ជាលទ្ធផលពិនិត្យឃើញថា ពិតជាត្រូវបានរងការបំពាន ផ្លូវភេទលើក្មេងស្រីរងគ្រោះប្រាកដមែន ។
តាមការបំភ្លឺរបស់កុមារីឈ្មោះ វ.ថ បានឲ្យដឹងថាៈ ខ្លួនត្រូវបានឈ្មោះ ស្ងួន សុគុណ ត្រូវជាឪពុកធំ បានចាប់់រំលោភសេពសន្ថវៈ ចំនួន០៣ដង រួចមកហើយ គឺលេីកទី១ ក្នុងបន្ទប់ទឹក លេីកទី២នៅលើផ្ទះ និងលេីកទី៣នៅលេីផ្ទះដដែល ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបកុមារីរងគ្រោះ ប្រាប់ដល់ លោកមេភូមិសន្ទៃទី១ នូវរឿងហេតុខាងលើ ។
បន្ទាប់មកបានការបំភ្លឺ របស់កុមារីឈ្មោះ វ.ថ សមត្ថកិច្ចយើងបាននាំខ្លួន ជនសង្ស័យឈ្មោះ ស្ងួន សុគុណ ភេទប្រុស អាយុ៤៩ឆ្នាំ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល កក់ និងបញ្ជូនមក អធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីបំពេញសំណុំរឿង តាមនីតិវិធី ៕


