ឃាត់ខ្លួនអ្នកក្លាហាន វ័យក្មេង ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ

0

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាតរក្សា ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន នា ពេលយប់ ក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំងនិងតាម កន្លែងស្មុគ្រស្មាញ បានឃាត់ខ្លួនយុវជនម្នាក់ កាន់ដាវដាក់តាមខ្លួន ។

យុវជនខាងលើ ឈ្មោះ ពិន ពិរ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង សមត្ថកិច្ចឃាត់ខ្លួន នៅ ចំណុចផ្លូវភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង កាលពីយប់ ថ្ងៃ ទី ១៨ ខែតុលា ឆ្នាំ ២០២០ វេលា ម៉ោង ០៩ និង ១៥ នាទី ។ ដកហូតវត្ថុតាង ដាវ ០១ ដើម ។

ករណីនេះ កម្លាំងបាននាំខ្លួន យុវជនខាងលើ មកធ្វើការសាកសួរតាមនីតិវិធី ៕