ស្រ្តីខ្មែរដែលរងការធ្វើបាប នៅប្រទេសចិន នឹងមកដល់ស្រុកខ្មែរ វិញឆាប់ៗនេះ

0

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនបន្ថែមថា តាមរយៈការអន្តរាគមន៍ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅ បណ្តោះអាសន្ន ពីអាជ្ញាធរចិន នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ។

ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើង មកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុល នៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះ មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិ ជាស្រ្តីខ្មែរ នៅជិតប៉ុស្តិ៍ប៉ូលីស ខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជា នៅភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះ ដល់នាង។

ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ- ១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ ៕