ច្បាស់ហើយ ពុំមានក្រពើរួច ពីអាងក្រពើ នៅសង្កាត់ព្រែកកំពឹស នោះទេ

0

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានច្រានចោលការផ្សព្វផ្សាយដែលថា មានក្រពើមួយក្បាល ទម្ងន់៤០គីឡូក្រាម បានរួចពីអាងក្រពើ នៅសង្កាត់ព្រែកកំពឹស។

ការច្រានចោលរបស់អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី មានគេហទំព័រហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយដោយបំផ្លើសថា មានក្រពើមួយក្បាល ទម្ងន់៤០គីឡូក្រាម បានរួចពីអាងក្រពើ នៅសង្កាត់ព្រែកកំពឹស។

តាមរយៈAKPលោក ម៉េត មាសភក្តី បានបញ្ជាក់ថា មូលដ្ឋានខាងលើពុំមានអាងក្រពើនោះទេ ដោយលោកបានបញ្ជាក់ថា ធ្លាប់មាន ប៉ុន្តែបានបិទជិត៣ឆ្នាំមកហើយ៕